ដំណើររុករកប្រាសាទ​កោះកេរ្តិ៍ - Koh Keu Temple

June 29, 2018 domnerrukrok 0 Comments

ប្រាសាទ​កោះកេរ្តិ៍ ​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវ័រ្មទី​៤​ ​ក្នុង​រវាង​គ្រិស្តសករាជ​ ​(៩២៨–៩៤២)​ ជា​រាជធានីចាស់បុរាណ មានអាយុប្រមាណជាង ១០០០ឆ្នាំ មកហើយ។ ប្រាសាទកោះកេរ្តិ៍នេះ សាងសង់ឡើង គឺសំរាប់ឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ដែល សិលាចារិក ជាភាសាខ្មែរថា "កម្រតែងដ៏រាជា" ជាអាទិទេពធំ ឬ ផ្តល់សេចក្តីសុខ ក្នុងពិធីសក្ការៈទេវរាជមនុស្សលោក។ 

ប្រាសាទកោះកេរ្តិ៍ មានលក្ខណៈ ជាប្រាសាទភ្នំ កំពស់ប្រមាណ ៣៥ម ចែកចេញជា ៧ ថ្នាក់ បីដូចជាមហាចេតិយ៍ បែរមុខនោះទៅទិសខាងលិច ទៅរករាជធានីអង្គរ។



ប្រាសាទកោះកេរ្តិ៍ មានទីតាំងស្ថិតនៅ ក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង ស្រុកគូលេន ខេត្តព្រះវិហារ។ ប្រាសាទកោះកេរ្តិ៍ មានចម្ងាយប្រមាណ ១២០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងមានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។


បច្ចុប្បន្នមានរូបចំលាក់គ្រុឌ ធំៗជាច្រើន កំពុងសំដែងរិទ្ធ ទ្រនូវសិវលឹង្គ ត្រីភូវនេស្វរៈ នៅក្បែរគ្នានេះដែរ មានមាត់រន្ធអណ្តូង មួយទំហំ ៤x៤ម ជ្រុងមានជំរៅ ពីលើដល់បាតសព្វថ្ងៃ មានស្មៅដុះមើលពុំឃើញ ទេ (តាមតំណាលចាស់ៗ និយាយថា បើគេទំលាក់ផ្លែដូង ទុំពីទីនេះផ្លែដូងនេះ នឹងទៅផុសឯស្រះខាងមុខ ជិតប្រាសាទខ្មៅឯណោះ)។ នៅលើកំពូលប្រាសាទ មានព្រៃដុះបន្តិចបន្ទួច ខ្យល់ត្រជាក់ទេសភាពជុំវិញស្អាតល្អ មើលឃើញភ្នំដងរ៉ែក ភ្នំត្បែង និង ស្រុកគូលែន។ នៅខាងជើង មានប្រាសាទមួយទៀត ឈ្មោះប្រាសាទដំរីស  តែប្រាសាទនេះ ខូចខាតច្រើន។















You Might Also Like

0 comments: