ដំណើររុករក ទឹកធ្លាក់ Tad Sae Waterfall នៅខេត្តហ្លួងព្រះបាង

Tad Sae Waterfall គឺជាទស្សនីយភាពធម្មជាតិដ៏អស្ចារ្យដែលគេកោតសរសើរបំផុតក្នុងរដូវវស្សា។ ទឹកធ្លាក់ Tad Sae មានទីតាំងស្ថិតនៅតាមដៃទន្លេណាខននៅខេត្តហ្លួងព្រះបាង ប្រទេសឡាវ មានចម្ងាយប្រហែល ១៨ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងហ្លួងព្រះបាងនិងប្រហែល ២គីឡូម៉ែត្រពីភូមិ បាក់អេន(Bak En) ។ ទឹកធ្លាក់ Tad Sae ហូរពីលើភ្នំចុះមកក្រោមឆ្លងកាត់ថ្មកំបោរ និងព្រៃឈើជាច្រើន បង្កើតបានជាអាងហែលទឹកធម្មជាតិជាច្រើនកន្លែងទៅតាមថ្នាក់ៗ មានពណ៌ខៀវស្អាតដែលជាកន្លែងដ៏អស្ចារ្យក្នុងការហែលទឹក ហើយទិសដៅចុងក្រោយក៏ហូរចូលមកក្នុងដៃទន្លេណាខននៃទីក្រុងហ្លួងព្រះបាង ។ 


 [ មធ្យោបាយធ្វើដំណើរទៅ ទឹកធ្លាក់ Tad Sae ]
ពួកយើងជួលម៉ូតូជិះពីទីក្រុងហ្លួងព្រះបាងឆ្ពោះទៅ ភាគអាគ្នេយ៍ចម្ងាយប្រហែល ១៨ គីឡូម៉ែត្រ រហូតដល់ច្រាំងដៃទន្លេទន្លេណាខន យើងពុំអាចជិះម៉ូតូដល់ទឹកធ្លាក់ទេ យើងត្រូវបន្តដំណើរដោយការជិះទូកឆ្លងដៃដៃទន្លេទន្លេណាខន ដើម្បីឆ្ពោះទៅដល់ ទឹកធ្លាក់ Tad Sae។
តម្លៃម៉ូតូ : ៨៥០០០គីប ឬ $11 ក្នុងមួយថ្ងៃ
តម្លៃជិះទូកឆ្លង : ១០០០០គីប ឬ $1.25
តម្លៃសំបុត្រចូល : ១៥០០០គីប ឬ $1.75





[ អ្វីដែលត្រូវត្រៀមសម្រាប់ការធ្វើដំណើរទៅ ទឹកធ្លាក់ Tad Sae ]
-ទឹកធ្លាក់ជាតំបន់សម្បូរទឹកនិងងាយសើម ប្រើការកាតាបស្ពាយក្រោយដែលអាចជួយការពារភាពជ្រាបទឹក
-ខោខ្លី និងឈុតសម្រាប់ងូតទឹក ( នៅឡាវភាគច្រើនគេអោយពាក់ជិតៗរហូតដល់តំបន់ងូតទឹកបានគេអោយយើងដោះអាវ )
-អាវក្រៅដែលអាចការពាភាពសើម និងកំដៅបាន
-ខ្ចប់ម្ហូបដែលស្ងួត ដបទឹកពេញ និងផ្លែឈើមួយសម្រាប់អាហារសម្រន់
-ឡេការពាកម្តៅថ្ងៃ និងវែនតាការពាកម្តៅថ្ងៃ
-ល្អបំផុតគួរតែពាក់ស្បែកជើងណាដែលធន់និងភាពសើមនិងភាពកង្វក់
( ផ្លូវទៅទឹកជ្រោះទីពីរ សម្បូរទៅដោយភក់ក្រាស់)









[ ខែដែលអ្នកគួរតែទៅទស្សនាទឹកធ្លាក់ Tad Sae ]
Tad Sae Waterfall គឺជាទឺកជ្រោះដែលពឹងផ្អែកលើរដូវវស្សា ទើបមានការហូរទឹកពីលើភ្នំមក ។ ខែដែលសម្បូរទឹកគឺរាប់ចាប់ពីខែមិថុនា / ខែកក្កដារហូតដល់ពីរ បី ខែបន្ទាប់ពីភ្លៀងបានបញ្ឈប់។ខែវិច្ឆកា និងខែធ្នូគឺជាខែចុងក្រោយបំផុតដែលទីនេះសម្បូរទឹក និងទេសភាពដ៏ប្រណិតទាំងនេះ ដើម្បីមកទស្សនា និងងូតទឹកលេងបាន។





Penang Island - សិល្ប:គំនូរតាមជញ្ជាំង



ទីក្រុងGeorge Town របស់កោះ Penang សម្បូរទៅដោយសិល្ប:គំនូរតាមដងផ្លូវ និងគូរជាប់នឹងជញ្ជាំង ហើយភាគច្រើនគូរអំពីជីវភាពរបស់ប្រជាជន សកម្មភាពក្នុងការរស់នៅ និងវប្បធម៌របស់ជាតិសាសន៍ចម្រុះដែលរស់នៅលើកោះ Penang លើសពីនេះទីក្រុង George Town ត្រូវបានគេចុះបញ្ជីជាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោករបស់យូណេស្កូទៀតផង។ រូបភាពនីមួយៗមានទីតាំងស្ថិតនៅខុសៗគ្នា ដូចនេះយើងត្រូវការចំណាយពេលវេលាក្នុងការស្វែងរកទីតាំងរូបភាពនីមួយៗទៅតាមផែនទីដែលបានកំណត់ ជួនកាលអាចនៅលើជញ្ជាំង ជួនកាលនៅលើសសរ និងជួនកាលជាប់នឹងបង្អួច ។ 



Penang គឺជារដ្ឋមួយនៅប៉ែកពាយ័ព្យប្រទេសម៉ាឡេស៊ីដែលមានដីគោក Seberang Perai និងកោះ Penang ។នៅលើកោះនេះរដ្ឋធានីរដ្ឋនៃទីក្រុងGeorge Town គឺជាកន្លែងដែលមានទីតាំងសំខាន់ៗដូចជា ពហុអាណានិគម Fort Cornwallis , ផ្ទះត្រកូលរបស់ចិន Khoo Kongsi, និងវិហារឥស្លាម Kapitan Keling, ទាំងអស់នេះបានបង្ហាញពីពហុវប្បធម៍ ការរស់នៅ និងសិល្ប: ដែលនៅលើកោះទាំងមូលត្រូវបានទទួលពីឥទ្ធិពលបរទេសផ្សេងៗគ្នា។








បើចង់ដើរលេង នៅចាំកាលទៀត !!! 😀 💖🌿🌴🌾🌱🌺🌷

ភ្នំភ្លើងបាទូ កោះបាលី - Explore Mount Batur Bali Island

[ អរុណរះពីលើភ្នំភ្លើងបាទូ ]
កោះបាលី នៃប្រទេសឥណ្ឌូនេស៊ីគឺជាទិសដៅដ៏ពេញនិយមមួយសម្រាប់មនុស្សជាច្រើននៅជុំវិញពិភពលោកនេះ។ កោះបាលី មិនមែនត្រឹមតែជាកោះដែលមានតែឆ្នេរសមុទ្រនោះទេ ប៉ុន្តែគឺជាកោះដែលប្រៀបបាននឹងឋានសួគ៌ មានសមុទ្រ ភ្នំភ្លើង ព្រៃឈើ ទឹកជ្រោះ វាលស្រែដែលមានភាពប្លែកដាច់ពីគេពីកន្លែងផ្សេងៗ ជំនឿ សាសនា វប្បធម៌នៃប្រជាជនដែលជាជនជាតិដើមលើកោះ សុទ្ធសឹងតែជាភាពទាក់ទាញដ៏អស្ចារ្យនៅលើកោះ ប្រសិទ្ធមួយនេះ៕ 



ការដើរឡើងភ្នំភ្លើងនេះយើងត្រូវភ្ញាក់តាំងពីម៉ោង១ ព្រឹក ដើម្បីរៀបចំខ្លួន ក៏ដូចជាធ្វើដំណើរទៅកាន់ជើងភ្នំ ការដើរឡើងភ្នំត្រូវចំណាយពេលប្រហែល ២ ម៉ោង កន្លះ ដោយថ្មើរជើង និងត្រូវទៅដល់គោលដៅអោយបានមុនព្រះអាទិត្យរះ ការដើរឡើងភ្នំពុំមានពន្លឺគ្រប់គ្រាន់ដើម្បីមើលឃើញផ្លូវទេ ត្រូវដើរតាមអ្នកនាំផ្លូវនៃក្រុមនីមួយៗ ដូចនេះយើងអាចមើលឃើញពន្លឺភ្លើងពិលភ្លឺតិចពីជើងភ្នំ ដល់ចង្កះភ្នំ បើងើយឡើងលើយើងអាចមើលឃើញផ្កាយពាលពេញមេឃ អបដំណើរយើងទាំងអស់គ្នា ។



បន្ទាប់ពីចំណាយពេលប្រហែល ២ ម៉ោងកន្លះ យើងបានមកដល់កំពូលភ្នំ ពន្លឺព្រះអាទិត្យអរុណរះក៏ចាប់ផ្តើមបន្តិចម្តងៗ ផ្ទៃមេឃមានពណ៌មាសទឹកក្រូច ចាំងទៅលើផ្ទៃសមុទ្រ ជាមួយទេសភាពភ្នំមួយទៀតដែលនៅជាប់ផ្ទៃទឹក ពេលនោះអារម្មណ៍ហត់ អារម្មណ៍ហេវ អារម្មណ៍ចុកជើក មិនដឹងជាបាត់ទៅណាអស់ តែបែជាមានអារម្មណ៍ថាខ្លួនឯងបានធ្វើអ្វីមួយសម្រេចក្នុងជីវិតដែលមិនធ្លាប់បានធ្វើពីមុនមក មានអារម្មណ៍ថាលែងចង់អង្គុយចុះ មានអារម្មណ៍ចង់លោត ចង់ស្រែក អារម្មណ៍យំរំភើប និងរត់អោបមនុស្សនៅជុំវិញខ្លួនឯងដោយសេចក្តីសប្បាយរីករាយ ដែលបានមកឃើញទេសភាពទាំងនេះ ដោយការមិនចុះចាញ់ឬ ចង់ឈប់កណ្តាលផ្លូវ អ្វីដែលអស្ចារ្យ និងមិនធ្លាប់បានឃើញទៀតនោះ គឺបើក្រលេកខាងក្រោយខ្នងបន្តិចនៃភ្នំគឺ យើងអាចឃើញរូងភ្នំដែលមាន ផ្សែងចេញពីភ្នំភ្លើងតិចៗ ព្រោះភ្នំដែលយើងកំពុងនៅលើនេះជាភ្នំភ្លើងរស់ ។




ការឡើងភ្នំបានផ្តល់បទពិសោធន៍អោយខ្ញុំជាច្រើន បើពេលនោះមេឃភ្លឺហើយមើលឃើញផ្លូវ ប្រហែលជាដូរចិត្តមិនឡើងវិញ ប្រៀបដូចជាការធ្វើកិច្ចការអ្វីមួយដែលយើងមិនបានផ្តោតអារម្មណ៍ទៅលើឧបសគ្គដែលកើតមាន ដើរមួយជំហ៊ានគិតមួយជំហ៊ាន ជួបបញ្ហាក៏ដោះស្រាយ បើហត់ក៏ឈប់សម្រាកបន្តិច រួចដើរទៅមុខទៀត រាល់កិច្ចការអាអ្វីមួយដែលយើងចង់ធ្វើ ត្រូវតែធ្វើភ្លាមៗ ទោះខុស ឬត្រូវ ជោគជ័យ ឬបរាជ័យ ទាំងនោះវាជាការពិត ជាបទពិសោធន៍ពិត វាមិនមែនជាក្តីសុបិន ឬគ្រាន់តែជាគម្រោងទៀតទេ ។ តាមពិតកោះបាលីមានអាអ្វីច្រើនៗជាងយើងគិត ហើយបើបានទៅហើយ និងមានអារម្មណ៍ស្រស់ថ្លាជាមួយអាអ្វីគ្រប់យ៉ាងនៅទីនោះ ទាំងទេសភាពសមុទ្រ ភ្នំភ្លើង ព្រៃឈើ ទឹកជ្រោះ វាលស្រែដែលមានភាពប្លែកដាច់ពីគេពីកន្លែងផ្សេងៗ ហើយក៏ដូចជាជំនឿ សាសនា វប្បធម៌នៃប្រជាជនដែលជាជនជាតិដើមលើកោះ ព្រោះពួកគាត់ពិតជាមាន ផ្នត់គំនិត និងជំនឿខ្លាំងទៅលើសាសនា វប្បធម៌របស់ពួកគាត់ ដូចនេះការប្រតិបត្តិតាមសាសនាយ៉ាងខ្ជាប់ខ្ជួនគឺជាទំលាប់ដ៏ល្អមួយសម្រាប់ជីវិតប្រចាំថ្ងៃរបស់ប្រជាជននៅលើកោះបាលី ដែលទាំងនេះបង្កើតបានជាទសនី៍យភាពយ៉ាងកម្រនៅជុំវិញកោះប្រសិទ្ធនេះទាំងមូល។







ដំណើររុករកប្រាសាទ​កោះកេរ្តិ៍ - Koh Keu Temple

ប្រាសាទ​កោះកេរ្តិ៍ ​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវ័រ្មទី​៤​ ​ក្នុង​រវាង​គ្រិស្តសករាជ​ ​(៩២៨–៩៤២)​ ជា​រាជធានីចាស់បុរាណ មានអាយុប្រមាណជាង ១០០០ឆ្នាំ មកហើយ។ ប្រាសាទកោះកេរ្តិ៍នេះ សាងសង់ឡើង គឺសំរាប់ឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ដែល សិលាចារិក ជាភាសាខ្មែរថា "កម្រតែងដ៏រាជា" ជាអាទិទេពធំ ឬ ផ្តល់សេចក្តីសុខ ក្នុងពិធីសក្ការៈទេវរាជមនុស្សលោក។ 

ប្រាសាទកោះកេរ្តិ៍ មានលក្ខណៈ ជាប្រាសាទភ្នំ កំពស់ប្រមាណ ៣៥ម ចែកចេញជា ៧ ថ្នាក់ បីដូចជាមហាចេតិយ៍ បែរមុខនោះទៅទិសខាងលិច ទៅរករាជធានីអង្គរ។



ប្រាសាទកោះកេរ្តិ៍ មានទីតាំងស្ថិតនៅ ក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង ស្រុកគូលេន ខេត្តព្រះវិហារ។ ប្រាសាទកោះកេរ្តិ៍ មានចម្ងាយប្រមាណ ១២០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងមានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។


បច្ចុប្បន្នមានរូបចំលាក់គ្រុឌ ធំៗជាច្រើន កំពុងសំដែងរិទ្ធ ទ្រនូវសិវលឹង្គ ត្រីភូវនេស្វរៈ នៅក្បែរគ្នានេះដែរ មានមាត់រន្ធអណ្តូង មួយទំហំ ៤x៤ម ជ្រុងមានជំរៅ ពីលើដល់បាតសព្វថ្ងៃ មានស្មៅដុះមើលពុំឃើញ ទេ (តាមតំណាលចាស់ៗ និយាយថា បើគេទំលាក់ផ្លែដូង ទុំពីទីនេះផ្លែដូងនេះ នឹងទៅផុសឯស្រះខាងមុខ ជិតប្រាសាទខ្មៅឯណោះ)។ នៅលើកំពូលប្រាសាទ មានព្រៃដុះបន្តិចបន្ទួច ខ្យល់ត្រជាក់ទេសភាពជុំវិញស្អាតល្អ មើលឃើញភ្នំដងរ៉ែក ភ្នំត្បែង និង ស្រុកគូលែន។ នៅខាងជើង មានប្រាសាទមួយទៀត ឈ្មោះប្រាសាទដំរីស  តែប្រាសាទនេះ ខូចខាតច្រើន។